TEMPLE


 ប្រាសាទ​ អូរផ្អុង

ឈ្មោះ ប្រាសាទ​អូរផ្អុង
សម័យកាល សតវត្សទី ៩​ នៃ គ.
ទីតាំង ភូមិ អន្លង់ធំ ឃុំ ខ្នងភ្នំ ស្រុក ស្វាយលើ ខេត្ត សៀមរាប
ប្រាសាទអូរផ្អុង ជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជាប្រាសាទដំរីក្រាបរោងចិន អ្នកតា ខ្ទីងស្លាប់ នឹងប្រាសាទជាច្រើនទៀត ។ ដែលបានសាងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនៅទីនោះភាគច្រើនសាងអំពីឥដ្ឋ បែមុខទៅទិសខាងកើត សង់នៅលើខឿនអំពីឥដ្ឋ និងកំពែង ឥដ្ឋព័ទ្ចជំវិញ ។ នៅក្នុងប្រាសាទនៅសល់សរសរពេជ្ររាង ៨ជ្រុង ស្ថិតក្នុង រចនាបថគូលែន ។ ផ្តែរនៃប្រាសាទនេះ ជាផ្តែរមួយដែលត្រូវបានចាត់ទុកជាផ្តែរគម្រូរនៃផ្តែររបស់រចនាបថគូលែន បច្ចុប្បន្នផ្តែរនេះស្ថិតនៅក្នុងសារៈមន្ទីជាតិ ។












Comments