Google Map គឺជាប្រព័ន្ធផែនទីលើអ៊ីនធើណែតមួយ ដែលវាសំខាន់ណាស់សម្រាប់អ្នកធ្វើដំណើរកំសាន្ត ។ ព្រោះវាអាចឲ្យយើងរកឃើញនូវទីតាំងដែលយើងពេញចិត្ត និង អាចដឺងថាយើងអាចជិះផ្លូវណាបានខ្លះទៀតផង។ ជាក់ស្តែង មានបុរសម្នាក់ជនជាតិអូស្រ្តាលីឈ្មោះ Bruce បានទទួលនូវបទពិសោធន៍ដែលមិនគួរឲ្យជឿមួយ នៅពេលដែលគាត់បានប្រើប្រាស់នៅ Google Map នេះ ។ បទពិសោធន៍ដែលគាត់ទទួលបាននោះ គឺពេលមួយលោក Bruce បានធ្វើដំណើរទៅជាប់មិត្តរបស់គាត់ដើម្បីធ្វើការបោះជំរុំ នៅលើភ្នំ Blue នៅប្រទេសអូស្រ្តាលី ហើយគាត់ក៏បានស្វែងរកទីតាំងនោះនៅក្នុង Google Map ដោយប្រព័ន្ធនេះ ក៏បានប្រាប់គាត់ថាមានផ្លូវកាត់ដែលអាចឲ្យគាត់ចំណេញពេលបាន ១៥ នាទី ។ ពេលដែល Bruce ឃើញបែបនេះ គាត់ក៏មិនបង្អង់យូរ គាត់ក៏បានធ្វើដំណើរតាមផ្លូវកាត់នេះ ។ ម្យ៉ាងទៀត គាត់គិតថាសាំងនៅក្នុងឡានរបស់គាត់នៅពេញ និង មានទឹកផឹកគ្រប់គ្រាន់នៅក្នុងឡានរបស់គាត់ ហើយបើសិនជាគាត់វង្វេងនោះ វាមិនជាបញ្ហាសម្រាប់គាត់ទេ។
នៅពេលដែលបានធ្វើដំណើរនៅលើផ្លូវកាត់នោះ បានមួយសន្ទុះមក គាត់ក៏បានឃើញនូវទេសភាព និង រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដោយនៅតាមដងផ្លូវមានវាលស្មៅខៀវស្រងាត់ ជាមួយនឹងដើមឈើតូចៗជាច្រើន តែគ្មានផ្ទះប្រជាជននៅទីនេះទេ។
ផ្លូវកាត់ដែល Google Map បានផ្តល់ឲ្យនេះ ហាក់ដូចជាខានមានអ្នកជាយូរណាស់មកហើយ ហើយទេសភាពជុំវិញប្រៀបដូចជាសួនច្បារអញ្ចឹង ពិតជាស្រស់ស្អាតខ្លាំងណាស់។
ក្រោយមកគាត់ក៏បានធ្វើដំណើរទៅមុខបន្តទៀត ដោយគាត់បានចូលទៅដល់ព្រៃស្តុក ដែលមានផ្លូវចង្អៀត និង ពិបាកក្នុងការជិះ តែគាត់មិនព្រួយបារម្មណ៍ទេ ថានឹងមានរឿងអ្វីកើត គាត់នៅតែជិះបន្តទៅមុខទៀត ព្រោះគាត់មានឧបករណ៍គ្រប់គ្រាន់ក្នុងការជួយដោះទាល់បានមួយគ្រាដែរ។
ជិះបានមួយសន្ទុះមក គាត់ក៏បានទៅដល់ជើងភ្នំ Blue ដែលមានកម្ពស់ ៥០០ ម៉ែត្រ ប៉ុន្តែផ្លូវដែលត្រូវជិះបន្តដំណើរទៅមុខទៀត វាមានគ្រហូងធំៗ ដែលវាមិនងាយស្រួលក្នុងការជិះទេ។ គាត់ត្រូវព្យាយាមគ្រប់គ្រងនូវផ្នែកកង់ឡានរបស់គាត់ នៅពេលដែលគាត់ជិះកាត់ក្រហុកទាំងនេះ។
តែក្រោយពេលដែលគាត់បានជិះកាត់ផ្លូវដ៏ពិបាកៗ ជាច្រើនមក គាត់ក៏បានឃើញនូវទឹកជ្រោះ និង ព្រៃឈើដ៏ស្រស់ស្អាតជាច្រើន។
នៅក្រោយមក គាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅមុខដដែល ស្រាប់តែគាត់ជិះបានមួយសន្ទុះ ផ្លូវខាងមុខក៏ចាប់ផ្តើមស្រួលជិះវិញ ។
ទោះបីជាឡានរបស់ Bruce គឺជាឡានម៉ាក Ford ដែលគេកែច្នៃសម្រាប់ធ្វើការជិះលុកព្រៃ តែគាត់គិតថា គាត់ដូចជាមិនចង់បន្តដំណើរទៅមុខទៀតសោះ ព្រោះគាត់ខ្លាចឡានគាត់មានបញ្ហា។

Comments
Post a Comment