ភ្នំបូកគឺជាភ្នំធម្មជាតិមួយ
ដែលមានកម្ពស់២៣៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នៅលើភ្នំបូកមានសំណង់បុរាណចំនួន២សំខាន់ៗ ដែលកសាងឡើងនៅចុងសតវត្សទី៩
និងដើមសតវត្សទី១០នៃយុគសម័យប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំដីដែរ
នៅរជ្ជកាល ព្រះបាទយសោវរ្ម័នទី១។ ប្រាសាទភ្នំបូកកសាងឡើងអំពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ
ដែលមានប្រាង្គបីទំហំដូចៗគ្នា នៅលើខឿនតែមួយ ដែលមានទ្វារបែរទៅទិសខាងកើត
ប្រាង្គទាំងបីនេះកសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាង្គទាំងបីនេះសម្រាប់តម្កល់រូបនៃអាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនា។
នៅពេលបច្ចុប្បន្នប្រាង្គប្រាសាទមានសភាពទ្រុឌទ្រាមយ៉ាងខ្លាំងដោយសារអាយុកាល។
រីឯបដិមាដែលតម្កល់នៅក្នុងនោះ ត្រូវបានខូចខាត និងបាត់បង់ដោយកត្តាផ្សេងៗ។
សំណង់ក្រៅពីប្រាង្គប្រាសាទ មានទីតាំងសំណង់មួយកន្លែងសម្រាប់តម្កល់ ព្រះសិវលិង្គធំមួយ ដែលមានកម្ពស់៤ម៉ែត្រ និងអង្កត់ផ្ចិត១.២០ម៉ែត្រ ដែលមានទម្ងន់ប្រហែល១០តោន តម្កល់លើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី ដែលមានទីតាំងស្ថិននៅខាងលិចប្រាសាទ តែបច្ចុប្បន្នព្រះសិវលិង្គនេះមានលក្ខណបាក់ស្ទើតែទាំងអស់។
Comments
Post a Comment